គេងផ្អៀងស្តាំ បន្ថយការឈឺចង្កេះ

Posted by : 70 | 16-May-2018

អ្នកឯកទេស​​ផ្នែកដំណេកបានណែនាំឲ្យ “គេងផ្អៀងស្តាំ” ព្រោះវាជាដំណេកលក់ស្រួល ភ្ញាក់ឡើងស្រស់បស់អារម្មណ៍ ជួយឲ្យបេះដូងដើរល្អ និងជួយសម្រាលអាំការឈឺខ្នង ឈឺចង្កេះបានយ៉ាង គួរឲ្យស្ញប់ស្ញែង។   ការសម្រាកដ៏ល្អបំផុតគឺការ​គេងលក់។ ឥរិយាបថនៃដំណេកមានចំណែកជួយឲ្យមនុស្សយើងគេងលក់ស្កប់ស្កល់ និងភ្ញាក់ឡើងជាមួយនឹងភាព​ស្រស់​បស់ ភ្លឺថ្លា មិនមានអារម្មណ៍រួមរឹត រួយស្រពន់។ ជាទូទៅមនុស្សយើងនិយមគេងផ្ងារ ដែលជាដំណេកស្តង់ដារមួយ។ ការគេង​ផ្ងារដ៏ត្រឹមត្រូវគួរកើយខ្នើយទាប ហើយ កគួររត់ជួរគ្នាជាមួយដងខ្លួន ដើម្បីកុំឲ្យចុករួយស្រពន់ក។   ទោះជាយ៉ាងណាក៏ដោយ ដំណេកផ្ងារមិនសមស្របសម្រាប់អ្នកមានបញ្ហាឈឺខ្នង ចង្កេះនិងជំងឺបេះដូងទេ ព្រោះសាច់ដុំសន្ទះខ្យល់វាទៅ​សង្កត់សួតឲ្យ​ដក​ដង្ហើមមិនស្រួល និងបណ្តាលឲ្យបេះដូងធ្វើការរឹតតែលំបាក។ លើសពីនេះដំណេកផ្ងាររាបស្មើនេះធ្វើឲ្យអ្នក​មានអាការឈឹ​ខ្នង​​ឈឺចង្កេះកាន់តែចុកចាប់យ៉ាប់យ៉ឺនថែមទៀត។   ចំណែកឥរិយាបថដំណេកដ៏ល្អបំផុតបើប្រៀបធៀបដំណេកដទៃទៀតគឺ “ឥរិយាបថដំណេកផ្អៀងស្តាំ” ព្រោះជួយឲ្យបេះដូងដើរស្រួល ហើយអាហារនៅក្នុងក្រពះ នឹងត្រូវរុញឲ្យធ្លាក់ចូលទៅក្នុងពោះ​វៀនតូចតាមសម្រួល និង ជួយសម្រួលអាការឈឺខ្នងឈឺចង្កេះបានយ៉ាងល្អទៀតផង។   ចំណែកដំណេកផ្អៀងឆ្វងវិញ ក៏អាច​ជួយសម្រាលអាការឈឺខ្នង ឈឺចង្កេះបានដែរ តែគួរគេងឳបខ្នើយឳបផង និងគងជើងតាមសម្រួល ដើម្បីការពារអាករស្ពឹក​ស្រពន់ជើងឆ្វេងដែលបណ្តាលមកពីការដេកសង្កត់ជើងយូរ។ ដំណេកផ្អៀងឆ្វេងអាចបណ្តាលឲ្យមានខ្យល់ច្រាលស្ទះណែនដើមទ្រូងដែលបណ្តាលមកពីអាហារពុំទាន់រលាយអស់មុនពេលជូលគេង។   ឯដំណេកផ្កាប់មុខវិញ ធ្វើឲ្យឈឺរួយគល់ក ព្រោះត្រូវងើយមុខទៅក្រោយ ឬកាច់វៀចទៅខាងណាមួយ។ដូច្នេះបើចាំបាច់ត្រូវគេងផ្កាប់គួររកខ្នើយកល់ទ្រូងដើម្បីការពារអាការឈឺរួយ ក៕         
ទស្សនាវដ្តីខេមរា ឆ្នាំទី០២​ លេខ ១៨ ខែ វិច្ឆិកា ឆ្នាំ២០០៨

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge