សាច់ជ្រូកបំពងឆាបន្លែ

Posted by : 10639 | 11-Jan-2017

រាល់​លើក​ប្រិយមិត្ត​ប្រហែល​ ជា​ធ្លាប់ឆាប់​តែ​សាច់ជ្រូក​ស្រស់ជាមួយនឹង​បន្លែផ្សេងៗ ប៉ុន្តែ​អ្នក​ក៏​អាច​យក​សាច់ជ្រូក​
ដែល​បំពង​ហើយ​មក​ឆា​ជាមួយនឹង​បន្លែ​បាន​ដូចគ្នា។ ដូច្នេះ​ចង់ដឹងថា​ម្ហូប​មួយមុខ​នេះ​ឆ្ងាញ់​ឬយ៉ាង​ណា​សូម​អនុវត្ត​
ទាំង​អស់គ្នា​៖

+ គ្រឿងផ្សំ
- សាច់ជ្រូក ៤០០ក្រាម
- ម្សៅស្រូវសាលី ១៤០ក្រាម
- ​ស្រាបៀ កន្លះកូនកែវតូច
- ការ៉ុត​ ១ដុំ​តូច​ចិតដុំតូចល្មម​
- ម្ទេស​ប្លោកក្រហមខៀវ ២ផ្លែតូចចិតដុំតូច
- ម្នាស់ ១ដុំចិតចំណិត
- ខ្ទឹមបារាំង ១ចំហៀង​ផ្លែ​ចិតដុំៗ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ទឹកប៉េងប៉ោះ ២ស្លាបព្រាបាយ
- ស្ករស កន្លះស្លាបព្រាបាយ
- ទឹកខ្មេះ កន្លះស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
- ម្សៅមី ១ស្លាបព្រាកាហ្វេ
- ប្រេងឆា

+ វិធីធ្វើ
១. ​មុន​ដំបូង​យក​ម្សៅ​មក​លាយ​ជា​មួយ​ស្រា​និង​អំបិលបន្តិច​។
២. បន្ទាប់​ពីលាយ​សព្វ​ហើយ យក​សាច់​ជ្រូក​​ប្រឡាក់​វា​ឲ្យ​ជា​ប់​ជា​មួយ​ម្សៅ​ រួច​យក​ដាក់​បំ​ពងឲ្យ​ឆ្អិន។
៣. ​យក​​ឆ្នាំង​ដាក់​​​ទឹក​ប៉េងប៉ោះ, ទឹកខ្មេះ, ទឹកស៊ីអ៊ីវ, ​ស្ករស និង​ម្សៅ​មី​​ចូល​ដាក់​ភ្លើង​ឲ្យ​ក្តៅ​​រួច​កូរ​​ចូល​គ្នាឲ្យ​រលាយ​
សព្វទុក​ មួយឡែក​សិន។
៤. យក​​​ការ៉ុត​ដាក់​ចូល​ក្នុង​ខ្ទះ​​រួច​ឆា​ប្រហែល២នាទី​ចាំ​ដាក់​ម្ទេស​ប្លោក​ និង​ខ្ទឹម​បារាំង​​​ ឆា​ចូល​គ្នា​ទាំង​អស់​ប្រហែល
៥នាទី ​។
៥. ដាក់​អំ​បិល​ចូល​បន្តិច​ ​រួច​ដាក់​ម្នាស់ សាច់​ជ្រូក​បំពង​និង​​គ្រឿង​ផ្សំ​ដែល​លាយ​ទុក​ក្នុង​ឆ្នាំង​រួច​ឆា​ចូល​គ្នាប្រហែល
​ ៥នាទីទៀត​ជា​ការ​ស្រេច៕

ប្រភព៖(Fb.M)

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge