អ្នកកំពុងត្រូវការជាតិកាល់ស្យូម គួរទទួលទានអាហារ ៥ ប្រភេទនេះ

Posted by : 112220 | 14-Sep-2020

នៅ​ពេល​អ្នក​ចង់​ទទួល​ទាន​អាហារ​ណា​ដែល​ផ្ទុក​ជាតិ​កាល់​ស្យូ​ម​អ្នក​ប្រហែល​ជា​គិត​ដល់​ទឹក​ដោះ​គោ​មុនគេ។ តែ​កុំ​ភ្លេច​ថា ក្រៅ​ពី
​ទឹក​ដោះ​គោ នៅ​មាន​អាហារ​ជាច្រើន​ប្រ​ភេទ​ទៀត​ផ្ទុក​កាល់​ស្យូម​ច្រើន​ជាង​ទឹក​ដោះ​គោ​ទៀត​ឯ​ណោះ។ ចង់​ដឹង​ថា​អាហារទាំង​នោះ​
មាន​អ្វី​ខ្លះ សូម​អាន​នូវ​ខាង​ក្រោម៖

១. ឈីស

ឈីស​ជា​ផលិត​ផល​ដែល​កើត​ចេញ​ពី​ប្រូ​តេ​អុីន​ទឹក​ដោះ​គោ។ ប្រ​សិន​បើ​អ្នក​សាក​ល្បង​ច​ម្អិ​ន​អាហារ​តាម​បែប​លោក​ខាង​លិច​ដោយ​
ប្រើ​ឈី​ស នោះ​វា​នឹង​ជួយ​បង្កើន​កាល់​ស្យូ​ម​ដ៏​រាង​កាយ​របស់​អ្នក។ តែ​អ្នក​ក៏​មិ​ន​ត្រូវ​ទទួល​ទាន​វា​ច្រើន​ពេក​ដែរ ព្រោះ​វា​ផ្ត​ល់​ថា​ម​ពល
​ខ្លាំង​ដែល​អាច​នាំ​ឲ្យ​កើត​ជំងឺ​ធាត់។

២. ទឹក​ដោះ​គោ​ជូ

ទឹក​ដោះ​គោ​ក៏​ជា​ផលិត​ផល​មួយ​ដ៏​ល្អ​ដែរ ព្រោះ​វា​មាន​ផ្ទុក​ជាតិ fermented ដែល​មាន​អតិ​សុខុម​ប្រាណ​មាន​សុខ​ភាព​ល្អនិង​ផ្តល់​ឲ្យ​
ជាតិ​កាល់​ស្យូម​ខ្ពស់​និង​ប្រ​តេ​អុីន។ ប្រ​សិន​បើ​អ្នក​ចង់​បាន​កាល់​ស្យូ​ម​នៅ​ក្នុង​ទឹក​ដោះ​គោជូ ចូរ​អ្នក​ព្យា​យាម​ទទួល​ទាន​ទឹក​ដោះ​គោ
​ណា​ដែល​មិន​ផ្ទុក​ស្ករ​ច្រើន។

៣. ពពួក​គ្រាប់​ធញ្ញ​ជាតិ

សម្រាប់​អ្នក​មិន​ចូល​ចិត្ត​ឬ​ប្រ​តិ​កម្ម​ទៅ​នឹង​ផលិត​ផល​កំប៉ុង អាច​មក​សាក​ជា​មួយ​នឹង​ប្រភេទ​គ្រាប់​ធញ្ញ​ជាតិ​ដូចជា គ្រាប់​ល្ង​ខ្មៅ គ្រាប់
flaxseedsគ្រាប់​ល្ង​ស គ្រាប់ chia ​ដែល​សំបូរ​ទៅ​ដោយ​កាល់​ស្យូ​ម​ច្រើន​ជាង​ទឹក​ដោះ​គោ​ទៀត​ឯ​ណោះ។

៤. ត្រី​សា​ឌីន

តើ​អ្នក​ដឹង​ទេ​ថា ត្រី​សា​ឌីន​កំប៉ុង​ក៏​មាន​ផ្ទុក​កាល់​ស្យូម​ដែរ​នោះ? តាម​រយៈ​ការ​ទទួល​ទាន​ទាំង​ឆ្អឹង​ត្រី​សា​ឌីន​គឺជា​ប្រភព​នៃ​កាល់​ស្យូម​
ល្អ​សម្រាប់​រាង​កាយ​របស់​អ្នក។

៥. បន្លែ​បៃ​តង

បន្លែ​ស្លឹក​បៃ​តង​គួរ​តែ​កុំ​រំ​លង​ក្នុង​ការទ​ទួល​ទាន​ប្រចាំ​ថ្ងៃ​នោះ​ឡើយ ព្រោះ​វាជា​ប្រភព​កាល់​ស្យូម​រួម​មាន ខាត់​ណា ឃ្លោក ដំឡូង​មី ផ្កា​
ខាត់​ណា ស្លឹក chaplo ជួយ​សម្រួល​ដល់​កោសិកា​ឈាម​ក្រហម​និង​កាត់​បន្ថយ​ហានិ​ភ័យ​ជំងឺ​ស្លេក​ស្លាំង។

ប្រភព៖ kanha.sabay.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge