នោម​ទាស់​មែន​ទេ អ្នក​អាច​សាកល្បង​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​ទាំងនេះ​បាន​

Posted by : 10639 | 12-Aug-2019

ពេល​នោម​ម្តងៗ​តើ​ពិបាក​ណាស់​មែន​ទេ​? បើសិនជា​ចឹ​ង​មែន មានន័យថា អ្នក​កំពុងតែ ជួប​បញ្ហា​នោម​ទាស់​ហើយ​។ ការ​នោម​ទាស់​នេះ​ច្រើនតែ​កើតឡើង​ជា​ញឹកញាប់ លើ​បុរស​វ័យ​ចំណាស់ ដោយសារតែ​ក្រពេញ​ប្រូ​ស្តា​តរីក​ធំ​។ យ៉ាងណាមិញ​បុរស គ្រប់​វ័យ និង​ស្ត្រី ក៏​អាច​ជួប​បញ្ហា​នោម​ទាស់​ដែរ​ដោយសារតែ​ហេតុផល​ដូច​ខាង ក្រោម​នេះ​៖

​- ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​
– ​ជំងឺ​កាមរោគ​
– ​គ្រួស​ក្នុង​តម្រងនោម ឬ​ប្លោកនោម​
– ​ខូច​សរសៃប្រសាទ​ដោយសារតែ​ជំងឺ​ទឹកនោមផ្អែម ដាច់​សរសៃឈាម​ខួរក្បាល ឬ​ការ​បាក់បែក​
– ​ដុំ​សាច់​ដែល​ធ្វើ​ឲ្យ​ស្ទះ​
– ​ការវះកាត់​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​
– ​កំពុងតែ​ប្រើ​ថ្នាំ​ផ្តាសាយ​
– ​ស្ត្រី​មាន​ផ្ទៃពោះ និង​សម្រាលកូន​
– ​ស្ត្រេ​ស និង​បញ្ហា​ផ្លូវចិត្ត​

​យ៉ាងណាមិញ មាន​វិធីសាស្ត្រ​ព្យាបាល​ដោយ​ខ្លួនឯង​ច្រើនណាស់​ដែល​អ្នក​អាច​សាក ល្បង​បាន​ដើម្បី​ដោះស្រាយ​បញ្ហា​នោម​ទាស់​មួយ​នេះ​ដូចជា​៖

បន្ថយ​ស្ត្រេ​ស ឬ​ការ​ថប់​អារម្មណ៍
​​ការដែល​ឧស្សាហ៍​នោម​ទាស់ អាច​កើតឡើង​ដោយសារតែ​មនុស្ស​យើង​ស្ត្រេ​ស​ឬ​ថប់ អារម្មណ៍​ច្រើនពេក​។ ការដែល​មាន​អាកា​រៈ​បែបនេះ​អាចធ្វើ​ឲ្យ​សាច់ដុំ​តឹង​ជាប់​រួមទាំង សាច់ដុំ​គ្រប់គ្រង​ប្លោកនោម​ដែរ​។ យ៉ាងណាមិញ អ្នក​គួរតែ​បន្ថយ​ស្ត្រេ​ស ឬ​ការ​ថប់ អារម្មណ៍​តាមរយៈ​ការ​បន្ធូរ​អារម្មណ៍ និង​រាងកាយ​ដូចជា ដកដង្ហើម​ជ្រៅៗ និង​យឺតៗ ហាត់​យូ​ហ្គា ឬ​តាំងសមាធិ ស្តាប់​ចម្រៀង លាបប្រេង​ផ្កា​ឡា​វ៉ែន​ឌឺ​ជាដើម​។

ញ៉ាំ​ទឹក​បណ្តើរ ព្យាយាម​នោម​បណ្តើរ​
​មនុស្ស​មួយចំនួន​បាន​ប្រាប់ថា ការ​នោម​របស់​ពួកគេ​ពិតជា​មាន​ប្រសិទ្ធភាព​មែន​ក្រោយ ពី​ព្យាយាម​នោម​បណ្តើរ ញ៉ាំ​ទឹក​តិចៗ​បណ្តើរ​។ ពិតណាស់ វា​នឹង​ជួយ​ច្រើន​បើសិនជា ក្នុង​ប្លោកនោម​កំពុងតែ​ពេញ​ទឹកនោម​ហើយ​។ បើសិនជា​អ្នក​សង្ស័យថា​ការ​នោម​ទាស់ របស់​អ្នក​កើតឡើង​ដោយសារតែ​ការ​ខ្សោះ​ជាតិ​ទឹក​យក​ល្អ​គួរតែ​ព្យាយាម​ញ៉ាំ​ទឹក​ឲ្យ បាន​ច្រើន​ជៀស​ជាង​ការ​ញ៉ាំ​ភេសជ្ជៈ​អ្វី​ផ្សេង​។​

​គោះ​ប្លោកនោម​
​ខណៈពេលដែល​កំពុងតែ​អង្គុយ​លើ​ចាន​បង្គន់ អ្នក​ប្រហែលជា​ត្រូវ​ព្យាយាម​គោះ​នៅលើ ប្លោកនោម​ច្រើនដង​បន្តិច​ហើយ​ដើម្បី​ជំរុញ​ដល់​ការ​នោម​ចេញ​។

​ស្តាប់​សម្លេង​ទឹក​ហូរ​
​វា​គឺជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ដែល​អាចជួយ​ឲ្យ​ការ​នោម​ទាស់​របស់​អ្នក​ស្រាកស្រាន្ត​ទៅ វិញ​ខ្លះ ជាពិសេស​ពេល​កំពុងតែ​នោម​មិន​ចង់​ចេញ​តែម្តង​។ ចូរ​បើកទឹក​បង្គន់​សិន​មុននឹង អង្គុយ​នោម ឬ​អ្នក​អាច​បើកទឹក​ក្នុង​ឡា​បូ​បង្ហូរទឹក​ចោល​បណ្តើរ​នោម​បណ្តើរ​ក៏បាន​ដែរ​។

​ហាត់ប្រាណ​ខ្លះ​
​អ្នក​អាច​ប្រើ​វិធី​ដើរ​លឿនៗ រយៈពេល​ពីរ​បី​នាទី​បើសិនជា​អ្នក​កំពុងតែ​ជួប​បញ្ហា​នោម ទាស់ និង​ត្រូវការ​នោម​ខ្លាំង ព្រោះ​វិធី​នេះ​នឹង​ជួយ​ជម្រុញ​ដល់​ទំនាញផែនដី​ដើម្បី ធ្លាក់​ទឹកនោម​៕


ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge