ចំប៉ីក្រហមព្យាបាល កមរមាស់ ឈឺភ្នែកក្រហម សំរួលអារម្មណ៏

Posted by : 10639 | 28-Nov-2019

លក្ខណះរុក្ខជាតិៈ ជាចុល្លព្រឹក្សមានកំពស់ ២ទៅ៨ម៉ែត្រ។ វាមានមែកច្រើនធំ ថ្លោស ជូនកាលស្លឹករង្គោះជ្រុះអស់
រួចទើបលាស់ឡើងវិញ។ ស្លឹករាងទ្រវែងស្រួចចុង ប្រវែងរហូត៣៥សង់ទីម៉ែត្រ ដុះឆ្លាស់ទងគ្នា។ ផ្កាចំប៉ីក្រហមមាន
ក្លិនក្រអូបខ្លាំង ហើយមានត្របកប្រាំ វិជ្ជមាត្រ ៥ ស.ម។ ក៏ដូចជាផ្កាចំប៉ីសដែរផ្កាចំប៉ីក្រហម គេធ្វើជាប្រេងសំរាប់បូ
ជាថ្វាយព្រះ ឬដាក់លើក្តាម្ឈូស។
កន្លែងដាំដុះៈ ដាំនៅតំបន់ក្តៅនៃប្រទេសកម្ពុជា ដោយមានផ្កាក្រហមល្អ។
ផ្នែកប្រើប្រាស់ៈ ឬស និងផ្កា។
សារធាតុគីមីៈ ក្នុងជ័រមាន triterpenes lupeol និង lupeol acetate ។ ក្នុងប្រេងក្រអូបរបស់ស្លឹកមានផ្ទុក monoterpenes
ដូចជា geraniol និង​ citronellol ។ សំបកដើមមានផ្ទុក fulvoplumeride ដែលជា novel iridoid ។ ដើមចំប៉ីក្រហមនៅ
មានផ្ទុក agoniadin, plumeride, plumeric acid,aceratonic acid និង lupeol។
ការព្យាបាលៈ ស្លឹកចំប៉ីឆុងទឹកហូប សំរាប់សំរួលអារម្មណ៏។ គេកោសសំបកដើមដាំទឹកហួបព្យាបាលកមរមាស់។
ដើមចំប៉ីក្រហមក៏ត្រូវបាននាំមកព្យាបាលរោគឈឺភ្នែកក្រហមផងដែរ។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ២០០៦

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge