រាជព្រឹក្ស ឬ រាជឆ្ពឹសបន្ទន់លាមក ឈឺចាប់ពេលមានរដូវ បំបាត់រោគសញ្ញាដែលមានក្រោយមក រដូវ ឬសដូងបាត រោគស្ពឹកស្រពន់ ស្រកៀរឬខ្វិន រោគសើស្បែក រោគហើម ឈឺក្បាល លើសឈាម និងជាថ្នាំចំរើនអាយុ

Posted by : 10639 | 10-Feb-2020

លក្ខណះរុក្ខជាតិៈ ជាចុល្លព្រឹក្សមានដើមរលូន។ ស្លឹកសមាស មានកូនស្លឹក៣ទៅ៦គូ រាងដូចស៊ុតឬរាងដូចស៊ុត
ទ្រវែងស្រួចចុង។ ផ្កាជាបំពង់តូចៗ ពណ៌លឿង។ ផ្លែរលូនរាងមូលវែង គ្មានរោម រលោងពណ៌ត្នោតក្រម៉ៅ ដោយ
មានគ្រាប់ជាច្រើនតម្រៀបកាត់ទទឹង។ គ្រាប់រាងដំពីងដូចស៊ុត។
កន្លែងដាំដុះ : គេដាំលំអ ព្រោះផ្កាវាស្រស់ស្អាត និងធ្វើជាឱសថ។
ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល។
ការព្យាបាលៈ បន្ទន់លាមក ឈឺចាប់ពេលមានរដូវ បំបាត់រោគសញ្ញាដែលមានក្រោយមករដូវ ឬសដូងបាត រោគ
ស្ពឹកស្រពន់ស្រកៀរឬខ្វិន រោគសើស្បែក រោគហើម ឈឺក្បាល លើសឈាម និងជាថ្នាំចំរើនអាយុ។
កំរិតនិងរបៀបប្រើៈ ស្លឹកចំនួនពីរធាង អាំងរូចញ៉ាំសំរាប់បន្ទន់លាមក ផ្លែទុំសំរា់ព្យាបាលឈឺចាប់ពេលមានរដូវ
ឬសដូងបាតស្ពឹកស្រពន់ ខ្វិន។ សំបកស្ងួតកិនជាម្សៅក្នុងកំរិត ១ទៅ២ក្រាមរៀងរាល់ថ្ងៃលាយទឹកឃ្មុំ សំរាប់ព្យា
បាលឈឺក្បាលរ៉ាំរៃ លើសឈាម រោគសើស្បែក ចំរើនអាយុ សំបកដុសលាងខាងក្រៅ សំរាប់ព្យាបាលហើយ។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណឆ្នាំ ២០០៦

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge