មេរោគទាំង 10 លើហ្វេសប៊ុកគួរជៀសវាង

Posted by : 10691 | 21-Dec-2016

មេរោគ​នៅ​លើ​ហ្វេស​ប៊ុក​ដែល​ត្រូវ​បាន​បង្កើត​ជា​ដំណ​ភ្ជាប់​ផ្សេង​មិន​មែន​ទើប​តែ​កើត​មាន​ទេ។ ពួក​អ្នក​វាយ​លុក​ឯក​សារ ទិន្ន​ន័យ​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ពិត​ជា​ឆ្លាត​ណាស់ គឺ​ពួក​គេ​ចូល​ចិត្ត​បង្កើត​មេរោគ​ក្នុង​ទម្រង់​ផ្សេងៗ​អាស្រ័យលើ​ចំណង់​ចំណូល​ចិត្ត​អ្នក​ប្រើ​ប្រាស់​ទូទៅ​នៅ​ជុំវិញ​ពិភព​លោក ឧទាហរណ៍ មាន​កម្ម​វិធី​ផ្លាស់​ប្ដូរ​រូប​រាង​ហ្វេស​ប៊ុក រក​ចំនួន​អ្នក​ចូល​មើល​ហ្វេស​ប៊ុក រក​មិត្ត​ណា​ដែល​ទើប​លុប​យើង​ចេញ​ពី​បញ្ជី​មិត្ត​ជា​ដើម។ ពេល​ដែល​ចុច​លើ​ដំណ​ភ្ជាប់​ទាំង​នេះ ទិន្នន័យ​ទាំង​អស់​របស់​លោក​អ្នក​នឹង​ត្រូវ​បាន​លួច ហើយ​វា​នឹង​បន្ត​ចែក​ទៅ​កាន់​មិត្ត​ផ្សេងៗ​ទៀត​តាម​រយៈ​ការ​បង្ហោះ​ជា​អាសយដ្ឋាន​តំណ​ភ្ជាប់។ ទន្ទឹម​នឹង​នេះ​ដែរ ក្រុម​ហ៊ុន​សុវត្ថិ​ភាព​ឌីជីថល Bitdefender បាន​បង្ហាញ​នូវ​មេរោគ​ទូ​ទៅ​ដែល​ឧស្សាហ៍​បង្ហាញ​ខ្លួន​លើ​អ៊ីន​ធើ​ណែត​ទាំង 10 សម្រាប់​ចែក​រំលែក​ទៅ​កាន់​ប្រិយមិត្ត​ទាំង​អស់​គ្នា។




1. បង្ហាញអ្នកចូលមើលហ្វេសប៊ុករបស់អ្នក (Total profile views/visitors)

2. ប្ដូរពណ៌រូបរាងរបស់ហ្វេសប៊ុក (Change your Facebook Color/Colour)

3. វីដេអូរបស់រីហាណារួមភេទជាមួយមិត្តប្រុស (Rihanna sex tape with her boyfriend)

4. ឆែក​មើល​ដំណឹង​ប្រកាស​របស់​ខ្ញុំ​ដើម្បី​បាន​អាវ​យឺត​ឥត​គិត​ថ្លៃ (Check my status update to get free Facebook T-shirt)

5. លាហើយហ្វេសប៊ុកពណ៌ខៀវ (Goodbye to Blue Facebook)

6. បកកេស។ ពួកយើងចែកវាដោយឥតគិតថ្លៃ (Unsealed. We are giving them away for free)

7. ពិនិត្យមើលថាមានអ្នកណាលុបយើងចេញពីបញ្ជីមិត្ត (Check if a friend has deleted you)

8. មើលមនុស្សទាំង 10 ដែលចូលមើលហ្វេសប៊ុករបស់យើង (See your top 10 profile peekers here!)

9. ស្វែង​យល់​ពី​វិធី​ដែល​អាច​ដឹង​ថា​អ្នក​ណា​មើល​ហ្វេស​ប៊ុក​របស់​យើង (Find out how to see who viewed your profile)

10. ទើប​តែ​ប្ដូរ​រូប​រាង​ហ្វេស​ប៊ុក​អម្បាញ់​មិញ។ អស្ចារ្យ​ណាស់! (Just changed my Facebook theme. It’s amazing!)

ក្នុង​ចំណុច​ទាំង 10 ខាង​លើ​នេះ​សុទ្ធ​តែ​ជា​មេរោគ ហើយ​នៅ​ពេល​ចុច​លើ​វា គឺ​គ្មាន​ទទួល​បាន​ផល​ប្រយោជន៍អ្វី​ក្រៅ​ពី​មេរោគ​ឡើយ។ មេរោគ​នឹង​ចែក​បន្ត​ទៅ​កាន់​មិត្ត​ភក្ដិ​ផ្សេងៗ​ដោយ​ប្រើ​ឈ្មោះ​របស់​លោក​អ្នក។ ដូច្នេះ​ ដើម្បី​ជៀស​ឱ្យ​ផុត​ពី​ការ​វាយ​ប្រហារ​ផ្ទាល់​ខ្លួន សូម​មេត្តា​គិត​គួរ​ឱ្យ​ច្បាស់​ថា​អ្វី​ដែល​លោក​អ្នក​បម្រុង​នឹង​ចុច​មើល មាន​ផល​ប្រយោជន៍​ដែរ​ឬ​ទេ៕

ប្រភពពីkhmerstation.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge