ការសិក្សារកឃើញប្រយោជន៍ថ្មីទៀតពីការផឹកកាហ្វេ ឬតែបៃតង
Posted by : 112220 | 21-Jan-2021
ដូចគ្នាយើងបានដឹងមកហើយថាការផឹកកាហ្វេនិងតែបៃតងមានប្រយោជន៍ដល់សុខភាពរបស់យើង ដូចជាជួយដល់សុខភាព
បេះដូង បន្ថយកម្រិតរលាក និងកាត់បន្ថយការវិវត្តទៅជាជំងឺរ៉ាំរ៉ៃមួយចំនួនទៀតផង។
យ៉ាងណា ការសិក្សាថ្មីមួយត្រូវវិបសាយសុខភាពរបស់សាកលវិទ្យាលHavard ចុះផ្សាយនៅខែមករា ឆ្នាំ២០២១ នេះ បានឲ្យ
ដឹងថាការផឹកកាហ្វេ(មិនបន្ថែមជាតិផ្អែម) និងតែបៃតងក៏មានទំនាក់ទំនងទៅនឹងការកាត់បន្ថយហានិភ័យនៃការឆាប់ស្លាប់របស់
អ្នកជំងឺទឹកនោមផ្អែមដូចគ្នា។
ការសិក្សាបានវាយតម្លៃទៅលើរបាយការណ៍ផ្ទាល់ខ្លួនពីទម្លាប់រស់នៅប្រចាំថ្ងៃរបស់មនុស្សចំនួន៥ ០០០នាក់នៅក្នុងប្រទេស
ជប៉ុន រយៈពេលប្រាំឆ្នាំ។ តាមការសិក្សា បើប្រៀបធៀបជាមួយនឹងអ្នកមិនផឹកកាហ្វេ និងតែបៃតង ឃើញថាអ្នកផឹកតែ និង
កាហ្វេមានហានិភ័យទាបជាងក្នុងការឆាប់ស្លាប់បង្កដោយបញ្ហាសុខភាពផ្សេងៗ។
អ្នកផឹកកាហ្វេពីរពែង ឬតែបៃតងបួនពែងក្នុងមួយថ្ងៃ មានអត្រាឆាប់ស្លាប់៤០ភាគរយទាបជាងអ្នកមិនផឹកសោះ។ ចំពោះអ្នក
ផឹកកាហ្វេបួនពែងក្នុងមួយថ្ងៃ និងផឹកថែមតែបៃតងពីរពែងទៀត មានអត្រាឆាប់ស្លាប់ ទាបជាងអ្នកមិនផឹកដល់ទៅ៦៣ភាគរយ។
ការសិក្សានេះធ្វើឡើងតាមការអង្កេតតែប៉ុណ្ណោះ និងមិនមានភស្តុតាងបញ្ជាក់ថាការផឹកកាហ្វេ និងតែបៃតងធ្វើឲ្យមនុស្សមាន
អាយុវែងនោះទេ។ យ៉ាងណា ការសិក្សាបញ្ជាក់ថា កាហ្វេ និងតែបៃតង សុទ្ធតែមានផ្ទុកធាតុមានប្រយោជន៍ខ្លាំងដល់សុខភាព
ដូចជាសារធាតុប្រឆាំងការរលាក និងសារធាតុប្រឆាំងអុកស៊ីតកម្ម។
ប្រភព៖ khmerload.com
If you like, please click LIKE and SHARE!