យកចិត្តទុកដាក់ថែទាំសុខភាពខួរក្បាលរបស់មនុស្សវ័យជរា

Posted by : 4397 | 08-Nov-2018

នៅពេលដែលយើងនិយាយដល់ពីការថែទាំសុខភាពភាគច្រើនយើងនឹកដល់ត្រឹមតែការថែទាំសុខភាពរាងកាយ
តែប៉ុណ្ណោះជួនកាលហាក់បីដូចជាភ្លេចនឹកទៅដល់ការថែទាំសុខភាពខួរក្បាលក៏សំខាន់មិន ចាញ់គ្នាប៉ុន្មានដែរជា
ពិសេសបំផុតនៅពេលដែលឈានចូលដល់វ័យចាស់ជរាហើយនោះ។

សំរាប់ពេលនេះ យើងមានខ្លឹមសារដែលពាក់ព័ន្ធទៅ នឹងសុខភាព សំរាប់ថែទាំសុខភាពខួរក្បាលរបស់មនុស្សវ័យ
ជរាមកផ្ញើរជូនដូចខាងក្រោម ៖

- ចំណុចដំបូងហាមទទួលទានសុរា ថ្នាំស្រវឹង ឬក៏ជក់បារីច្រើនពេកដែលត្រង់នេះបូករួមទាំង ថ្នាំញៀនដ៏ទៃៗទៀត
ផងដែរ។
-គួរហាត់ប្រាណអោយជាប់ជាប្រចាំថ្ងៃ និងគេងលក់អោយបានគ្រប់គ្រាន់។
-ប្រសិនបើសង្កេតឃើញថា មានភាពប្រែប្រួលពាក់ព័ន្ធទៅនឹង ការចងចាំឬការបំពេញតួនាទីនិងខួរក្បាលមិនស៊ូវល្អ
ត្រូវប្រញាប់ទៅពិគ្រោះជាមួយនឹង គ្រូពេទ្យ។
-ប្រសិនបើជាមនុស្សចាស់ជរានោះ ត្រូវតែសិក្សាពីការកាត់បន្ថយកំរិតតប់ប្រម៉ល់។
-ស្រាថ្នាំផ្សេងៗត្រូវអានអោយបានច្បាស់លាស់ ជាពិសេសបំផុតមនុស្សដែលទទួលទានថ្នាំច្រើនមុខ ក្នុងពេលតែ
មួយ ថ្នាំប្រភេទខ្លះអាច នឹងបង្កផលប៉ះពាល់ដល់ការបំពេញការងាររបស់រាងកាយ នឹងខួរក្បាលបាន ដូច្នេះត្រូវប្រាប់
ទៅគ្រូពេទ្យបាន យើងកំពុងតែទទួលទានថ្នាំអ្វីខ្លះ។
-សរុបចុងក្រោយមនុស្សចាស់ជរាគួរតែធ្វើអោយមាន សកម្មភាពជានិច្ចទាំងខាងរាងកាយនិងការចូលរួមក្នុងសង្គម
ក្រៅពីនោះគួរតែចៀសវាងការ រស់នៅឯការម្នាក់ឯងព្រោះអាចជួបនឹងឧប្បត្តិហេតុ ដួលកើតមានអ្វីឡើងមកនោះពុំ
មានមនុស្សជួយសង្គ្រោះទាន់ពេលវេលា។

ដកស្រង់ចេញពីការសែតកម្ពុជាថ្មី ឆ្នាំទី៧លេខ១៥៨៤ ចុះថ្ងៃ ពុធ ទី០៥ ខែ មិនា ឆ្នាំ ២០០៨

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge