ក្មេង​មិន​សូវ​មាន​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ មាន​ទំនោរ​ជក់បារី​ពេល​ធំ​ឡើង​

Posted by : 8484 | 18-May-2017

យោងតាម​ការសិក្សា​ថ្មី​មួយ​របស់​ប្រទេស​ស៊ុយអែដ ដែល​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រAddiction បាន​រកឃើញ ថា ក្មេង​ជំទង់ និង​ក្មេង​ពេញវ័យ ដែល​ត្រូវ​ចាត់​ជា​ប្រភេទ​ក្មេង​ពុំ​សូវ​មាន​ភាព​រាក់ទាក់​ក្នុងចំណោម​មិត្ត ភក្តិ​របស់​ពួកគេ មាន​ទំនោរ​ក្លាយជា​អ្នក​ញៀន​បារី ពេល​ធំ​ឡើង​។​ បន្ទាប់​ពី​តាមដាន​ក្មេង​ស៊ុយអែដ ១៥.០០០​នាក់ ក្រុម​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ស្តុក​ខុម (Stockholm University) បាន​បែងចែក​មនុស្ស​ប្រមាណ ២.៣៣០​នាក់ តាមរយៈ​កម្រង​សំណួរ ដែល​សួរ​ក្មេង​ជំទង់ ឲ្យ​កំណត់​មិត្តភក្តិ​របស់​ពួកគេ ផ្អែក​លើ​ទំនាក់ទំនង​។ អ្នកចូលរួម​ទាំងអស់ ត្រូវ​សម្ភាសន៍​ម្តង នៅ​អាយុ ១៣​ឆ្នាំ អំពី​ឋានៈ​មិត្តភក្តិ​របស់​ពួកគេ និង​ម្តងទៀត នៅ​អាយុ ៣២​ឆ្នាំ អំពី​ទម្លាប់​ការជក់បារី​របស់​ពួកគេ​។​​​លទ្ធផល​បាន​បង្ហាញថា ក្មេង​ដែល​មិនសូវ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មិត្តភក្តិ មាន​ទំនោរ​កើន​ឡើង​ថា ពួកគេ​នឹង​ក្លាយជា​អ្នក​ញៀន​បារី​ធ្ងន់ធ្ងរ (​លើស​២០​ដើម​ក្នុង​មួយថ្ងៃ​) ឬ​ជា​ទម្លាប់ (​តិចជាង​២០​ដើម ក្នុង​មួយ​ថ្ងៃ​) នៅ ក្នុង​ជីវិត​ពេល​ក្រោយ​របស់​ពួកគេ​។ លើសពីនេះ ក្មេង​ទាំងនោះ កើនឡើង​នូវ​ការ​ប្រឈម​នៃ​ការទទួលយក​ទម្លាប់​ការ ជក់បារី ដើម្បី​ឲ្យ​អ្នកដទៃ​ឃើញថា មើល​ទៅ​ឡូយ និង​មាន​ភាព​រាក់ទាក់​។​​​យោងតាម​ការសិក្សា​ដោយឡែក​មួយ​របស់​សាកលវិទ្យាល័យ​តូ​រ៉ុន​តូ (University of Toronto) និង​សាកល វិទ្យាល័យ​ ម៉ុងត្រេអាល់ (University of Motreal) ក្នុង​ប្រទេស​កាណាដា បាន​រកឃើញថា ការជក់បារី ពិតជា​បង្កើន​នូវ​អាការ​ស្រងូតស្រងាត់​ក្នុងចំណោម​ក្មេង​ជំទង់​មួយចំនួន​។ ការ​សិក្សា​ដែល​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ Addictive Behaviors ក្នុង​ឆ្នាំ​២០១០ បាន​រក ឃើញថា ក្មេង​ជំទង់​ដែល​បាន​ប្រើប្រាស់​បារី ជា​កត្តា​ជំរុញ​អារម្មណ៍ មានការ​ប្រឈម​ខ្ពស់​នៃ​អាការ​ស្រងូតស្រងាត់​កើនឡើង បើ​ប្រៀបធៀប​នឹង​អ្នក​មិន​ជក់បារី​៕
​ប្រភពៈ cen

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge