ពេល​ទល់លាមក​ខ្លាំង ហើយ​ចង់​ឲ្យ​បាន​លឿន សាក​ប្រើ​វិធី​នេះ​សិន​ទៅ​

Posted by : 10639 | 02-Sep-2019

ការ​ទល់លាមក​គឺជា​បញ្ហា​ក្រ​ពេះ​ពោះវៀន​មួយ​ដែល​កើតមាន​ជា​ញឹកញាប់​ហើយក៏ វា​តែងតែ​កើត​ឡើងលើ​មនុស្ស​គ្រប់រូប​ផងដែរ​ក្នុង​ពេលវេលា​ណាមួយ​នៃ​ជិវិត​។ យ៉ាងណា មិញ បើសិនជា​មនុស្សម្នា​ក់ប​ន្ទោ​បង់​តិចជាង ៣​ដង​ក្នុង​មួយ​សប្តាហ៍ មានន័យថា គាត់​កំពុង​តែមាន​បញ្ហា​ទល់លាមក​ហើយ​។

​ការ​កង្វះ​ការហាត់​ប្រាណ ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​តិច ការប្រើ​ថ្នាំ​ព្យាបាល​ជំងឺ ការ​ខ្សោះ​ជាតិ​ទឹក និង​ការ​ញ៉ាំ​ថ្នាំ​ជាតិ​កាលស្យូម​ច្រើនពេក​សុទ្ធសឹងតែ​នាំ​ឲ្យ​ទល់ លាមក​បាន​ទាំងអស់​។

​តើ​ប្រេង​អូ​លីវ​ព្យាបាល​ការ​ទល់លាមក​ដូច​ម្តេចទៅ​?

– ប្រេង​អូ​លីវ​ដើរតួនាទី​ជា​ឱសថ​បន្ទន់​លាមក ដែល​អាចជួយ​ផ្តល់​ភាព​រំអិល​ដល់ ពោះវៀន និង​សំណើម​ដល់​លាមក​ដែលជា​ហេតុ​នាំ​ឲ្យ​វា​ធ្វើ​ចលនា​ក្នុង​ពោះវៀន ធំ​បាន​កាន់តែ​ស្រួល​។​
– ប្រេង​អូ​លីវ​ជួយ​បង្កើន​ការផលិត​អង់ស៊ីម​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​
– ប្រេង​អូ​លីវ​ជួយ​ថង់ទឹកប្រមាត់​បញ្ចេញ​ទឹកប្រមាត់​កាន់តែច្រើន ​ដើម្បី​ជួយ​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​អាហារ​បាន​កាន់តែ​ល្អ​។
– ​ការប្រើប្រាស់​ប្រេង​អូ​លីវ​គឺជា​វិធីសាស្ត្រ​ដ៏​ងាយស្រួល​បំផុត​សម្រាប់​ព្យាបាល​ជំងឺ​ទល់លាមក​។

​ខាងក្រោម​នេះ​គឺជា​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​ដែល​អ្នក​អាច​ដោះស្រាយ​បញ្ហា​ទល់ លាមក​បាន​យ៉ាង​មាន​

ការណែនាំ​ធ្វើ​៖

– ចូរ​ញ៉ាំ​ប្រេង​អូ​លីវ ១ ទៅ​២​ស្លាបព្រា​កាហ្វេ​នៅពេល​ព្រឹក​ទាំង​ពោះ​ទទេ​
– មិនត្រូវ​ញ៉ាំ​ទឹក​យ៉ាងហោចណាស់​មួយ​ម៉ោង​ក្រោយពី​ញ៉ាំ​ប្រេង​អូ​លីវ​រួច​
– ចូរ​ធ្វើបែបនេះ​រហូតដល់​ការ​ទល់លាមក​លែងកើត​មាន​ទៀត​៕


ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge