មាន “​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​” កុំ​ទទួលទាន​អាហារ​ទាំងនេះ​

Posted by : 10639 | 06-May-2019

តើ​អ្នក​កំពុង​ប្រឈមមុខ​នឹង​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម ហើយ​ត្រូវបាន​វេជ្ជបណ្ឌិត​ចេញ វេជ្ជបញ្ជា​អោយទទួល​ទាន​ថ្នាំ​គ្រាប់​ជាតិ​ដែក​មែន​ទេ​? ដូច្នេះ​អត្ថបទ​នេះ គឺ​សំខាន់ ណាស់​សម្រាប់​អ្នក​! ជាតិ​ដែក​គឺ​ចាំបាច់​បំផុត​ក្នុង​ការបង្កើត​អេ​ម៉ូ​ក្លូ​ប៊ី​ន​ដែលជា​ដ៏​សំខាន់ នៃ​កោសិកា​គ្រាប់​ឈាមក្រហម​នីមួយៗ​ដើម្បី​ដឹកនាំ​អុកស៊ីសែន​ចិញ្ចឹម​ពេញ​រាងកាយ​។
​អត្ថបទ​ខាងក្រោម​នឹង​បង្ហាញ​អោយដឹងពី​អាហារ​ដែល​អ្នក​គួរ​ជៀសវាង ក៏​ព្រោះ​វា អាច​រារាំង​ដល់​ការ​ស្រូបយក​ជាតិ​ដែក​បាន​ត្រឹមត្រូវ​ដោយ​រាងកាយ​ពី​អាហារ និង​សូម្បី តែ​ថ្នាំ​គ្រាប់​ជាតិ​ដែក ៖

១. តែ​បៃតង​

​ដោយសារតែ “​តែ​បៃតង​” មាន​ផ្ទុក​សារធាតុ tannins​នោះ​វា​មិនមែន​ជម្រើស​នៃ​ភេសជ្ជៈ ដ៏​ប្រសើរ​សម្រាប់​អ្នកជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​ឡើយ​។ សារធាតុ tannins អាច​ទប់ ស្កាត់ ឬ​រាំងស្ទះ​រាងកាយ​ពី​ការ​ស្រូប​យកជាតិ​ដែក​បាន​ត្រឹមត្រូវ​។​

២. តែ​ខ្មៅ​

​ក៏​មិន​ខុសពី​តែ​បៃតង​ដែរ តែ​ខ្មៅ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ tannins ដូចគ្នា​។ ដូច្នេះ​ខណៈពេលដែល​អ្នក​កំពុង​ទប់ទល់​ជាមួយ​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម ចូរ​កុំ ទទួលទាន​តែ​ខ្មៅ​។​

៣. កាហ្វេ​

​ក៏​ព្រោះតែ​ភេសជ្ជៈ​នេះ​ក៏មាន​ផ្ទុក​សារធាតុ tannins ដែល​ទប់ស្កាត់​ការ​ស្រូប​យកជាតិ ដែក​ដោយ​រាងកាយ​បាន​ត្រឹមត្រូវ​ដែរ​។​

៤. ទំពាំងបាយជូរ​

​ទំពាំងបាយជូរ ក៏មាន​ផ្ទុក​សារធាតុ tannins ដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​អ្នក គួរ​ឈប់​ទទួលទាន​ផ្លែ​ទំពាំងបាយជូរ​សិន​ខណៈពេល​កំពុង​ប្រើប្រាស់​ថ្នាំ​គ្រាប់​ជាតិ ដែក​។​

៥. គ្រាប់ពូជ និង​គ្រាប់​ធញ្ញជាតិ​

​ថ្វីត្បិតតែ​គ្រាប់ពូជ និង​គ្រាប់​ធញ្ញជាតិ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​ក៏ដោយ ប៉ុន្តែ​វា ក៏មាន​ផ្ទុក​សារធាតុ phytates​ដែល​អាច​រាំងស្ទះ​ដល់​ការ​ស្រូប​យកជាតិ​ដែក​នៃ​រាងកាយ គួរអោយកត់សម្គាល់​។ ដូច្នេះ ខណៈពេល​ព្យាបាល​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម អ្នក​គួរ​បញ្ឈប់​ការទទួល​ទាន​អាហារសម្រន់​ប្រភេទ​នេះ​សិន​៕


ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge