ការ​ទទួល​ទានប្រូតេអ៊ីន ច្រើន​នៅពេល​ព្រឹក ជួយសម្រកទំងន់

Posted by : 9744 | 21-Apr-2017

ក្រុមអ្នកស្រាវជ្រាវ ជនជាតិអាម៉េរិក បាននិយាយថា ការទទួលអាហារពេលព្រឹក ដែលសំបូរសារជាតិ ប្រូតេអ៊ីន ខ្ពស់អាចកាត់ បន្ថយការ ទទួល ទានអាហារដែលធ្វើឲ្យ មិនមានសុខភាពល្អនា ពេលបន្ទាប់ដែលនេះមានប្រសិទ្ធភាពយ៉ាង ប្រសើរនៅក្នុងការ សម្រកទំងន់ស្រាប់ មនុស្សទូទៅ។ ក្រុមអ្នកស្រាវជ្រាវនៃមហាវិទ្យាល័យ Missouri បាននិយាយថាការ សិក្សានេះត្រូវបានចូល រូមដោយស្រ្តីដែល មានរូបរាង ធាត់ជ្រុលចំនួន២០នាក់ ដែលមានអាយុចាប់ពី ១៨ ទៅ២០ឆ្នាំ ដោយនៅក្នុងនោះ អ្នកខ្លះត្រូវ ឲ្យបង្អត់អាហារពេលព្រឹក នឹងអ្នកខ្លះទៀត ត្រូវបានទទួលទានអាហារពេល ព្រឹក ដែលមានជាតិប្រូតេអ៊ីនខ្ពស់ រួម មានពងមាន់ សាច់គោ ចំណែកឯអ្នកខ្លះទៀតត្រូវឲ្យទទួលទាន អាហារ ពេលព្រឹកធម្មតា។ ហើយអាហារ នីមួយៗ ត្រូវបាន ផ្ទុកដោយ កាឡូរី ចំនួន ៣៥០ ។ ជាមួយគ្នានេះដែរអ្នកដែលបានចូលរួមនៅក្នុងការសិក្សាត្រូវឲ្យបំពេញលិខិតសំនួរចំលើយ ព្រម ទាំងធ្វើការវាស់ សម្ពាធឈាម ជារៀងរាល់ថ្ងៃ។ ការសិក្សាដែលត្រូវបានចុះផ្សាយនៅក្នុង ទស្សនាវដ្តីរបបអាហារ បានរកឃើញថាការទទួលទាន អាហារពេលព្រឹក ដែលមានផ្ទុកជាតិប្រូតេអ៊ីនខ្ពស់ អាចមិនធ្វើឲ្យឆាប់ឃ្លាន នៅពេលក្រោយឡើយ។ មិនតែប៉ុណ្ណោះ វាថែមទាំងអាច កាត់បន្ថយ អាហារដែលឥតប្រយោជន៍ ជាច្រើននៅពេលល្ងាច ដែលធ្វើឲ្យឡើងទំងន់ ៕
ប្រភព www.yolprom.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge