ជម្រះមន្ទិលរឿងធាក់កង់ ពិតជាធ្វើឲ្យបុរសអសមត្ថភាពផ្លូវភេទ មែន ឬ អត់?

Posted by : 112220 | 16-Oct-2020

កីឡាធាក់កង់ជាកីឡាដែលកំពុងពេញនិយមខ្លាំងក្នុងមួយរយ:ពេលចុងក្រោយនេះ។ ការធាក់កង់ជួយពង្រឹងសាច់ដុំ សុខភាពបេះ
ដូង ជួយឲ្យជីពចរដើរល្អ និងកាត់បន្ថយកម្រិតជាតិខ្លាញ់ក្នុងឈាម។ ល្អចំពោះសុខភាពច្រើនដល់ម្ល៉ឹង បែរជាមានលេចឮ ការលើក
ឡើង​​ថា ការធាក់កង់ធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពផ្លូវភេទ ឬ ធ្វើបុរសៗមិនអាច ឬពិបាកមានកូនជាដើម ដែលនេះ ធ្វើឲ្យអ្នកខ្លះ
រអាលែងហ៊ានធាក់កង់តែម្តង។

តើការលើកឡើងខាងលើនេះពិតជាត្រឹមត្រូវ ឬ អត់? បើចឹងមែននោះ តើគេអាចមានវិធីទប់ស្កាត់ ឬកាត់បន្ថយពីការអាការ:ខាង
លើនេះបានយ៉ាងដូចម្ដេច
?

យោងតាមវិបសាយមួយរបស់ HAVARD MEDICAL SCHOOL បានលើកឡើងថាការធាក់កង់អាចបណ្ដាលឲ្យកើតជំងឺ ED
(Erectile Dysfunction) ឬជំងឺអសមត្ថភាពផ្លូវភេទ។ វាកើតឡើងដោយសារដាក់សម្ពាធនៅលើតំបន់អាងត្រគាក (តំបន់រវាង
ប្រដាប់ភេទបុរស និងកន្លែងបញ្ចេញចោល)។ សម្ពាធនេះវាអាចធ្វើឲ្យប៉ះពាល់ដល់សរសៃប្រសាទ និងលំហូរឈាមយឺតដែល
បណ្តាលឱ្យរមួលឬស្ពឹកនៅក្នុងប្រដាប់បន្តពូជដែលជាហេតុធ្វើឲ្យកើតជំងឺនេះ។ ទោះបីជាការជិះកង់មានផលប៉ះពាល់ខ្លះៗ ដល់សមត្ថភាពផ្លូវភេទមែន តែនេះជាករណីកម្របំផុត ដែលអាចការពារបាន ប្រសិនបើមានការរៀបចំ និងបង្ការបានត្រឹមត្រូវ។ ខាងក្រោមនេះជាវិធីទប់ស្កាត់ និងកាត់បន្ថយហានិភ័យកុំឲ្យមានបញ្ហាអសមត្ថភាពផ្លូវភេទ ដូចជា ៖

  • ផ្លាស់ប្ដូរកែបកង់ទៅកែបដែលមានទំហំធំ និងពូកទន់ជាងមុន ដើម្បីសម្រួលដល់ការធាក់បានយូរ និងអង្គុយឲ្យមាន
    ផាសុកភាពជាងមុន

  • ស្លៀកខោអាវ សម្រាប់ជិះកង់ដែលមានស្រទាប់ការពារល្អ

  • មានពេលសម្រាកពេលធាក់កង់យូរ ឬឈរលើឈ្នាន់ ដើម្បីកុំឲ្យចុកជើង ឬឆាប់ហត់

  • ពេលធាក់កង់ត្រូវចេះសម្រួលសម្ពាធដែលសង្កត់ទៅលើ ប្រដាប់ភេទ ឬ ត្រូវពាក់ខោការពារ

  • បើត្រូវធាក់ច្រើនគីឡូ ឬ យូរម៉ោង គួរឈប់សម្រាកខ្លះ ក្នុងចន្លោះ ១ ម៉ោង ឬ ២ម៉ោងម្តង ។

ជារួម ករណីដែលការធាក់កង់ធ្វើឲ្យអសមត្ថភាពមានកូន ឬ ប៉ះពាល់សុខភាពផ្លូវភេទ សម្រាប់ បុរស គឺជាករណីកម្រមួយ ដែលអាច
កើតឡើងដោយសារការដាក់សម្ពាធខ្លាំងទៅលើប្រដាប់ភេទក្នុងរយៈពេលយូរម៉ោង។ ដូច្នេះ បុរសៗ មុនធាក់កង់ផ្លូវឆ្ងាយ ឬច្រើនម៉ោង គួររៀបចំខ្លួនឲ្យបានត្រឹមត្រូវ ពិសេសត្រូវស្លៀកខោធាក់កង់ដែលមាន​ស្រទាប់ការពារ និងដាក់ស្រោម​កែបដែលទន់ៗ ដើម្បីការពារ ៕

ប្រភព៖ news.sabay.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge