រលាក​សួត​រយៈពេល​ប៉ុន្មាន​នឹង​ជា​សះ​ស្បើយ

Posted by : 10639 | 11-Feb-2019

ន្លោះ​ពេល​ការ​ឆ្លង​មេរោគ រហូត​ដល់​ចេញ​រោគ​សញ្ញា​ចំពោះ​ជំងឺ​សួត គឺ​ប្រែប្រួល​អាស្រ័យ​ទៅ​លើ​ប្រភេទ​នៃ​វីរុស ឬ​បាក់តេរី ដែល​បង្ក​ឲ្យ​ឆ្លង​មេរោគ ។ ចំពោះ​មេរោគ RSV រយៈពេល​នៃ​ការ​ស្តែង​ចេញ​មេរោគ គឺ​៤​ទៅ​៦​ថ្ងៃ ចំពោះ​មេរោគ Influenza គឺ ១៨​ទៅ​៧២​ម៉ោង ។

ជាមួយនឹង​ការ​ព្យាបាល ប្រភេទ​នៃ​ការ​ឆ្លង​មេរោគ​បាក់តេរី​ទូទៅ​បំផុត អាច​ត្រូវ​បានជា​សះស្បើយ​ពី​១​ទៅ​២​ស​ប្តា​ហ៍ ។ ជំងឺ​រលាក​សួត​ដែល​បង្ក​ឡើង​ដោយ​វីរុស អាច​មាន​រយៈពេល​យូរ​ជាង​នេះ ។ ចំពោះ​ជំងឺ​រលាក​សួត ដែល​បង្ក​ឡើង​ដោយ​មេរោគ Mycoplasmal អាច​ត្រូវ​ចំណាយពេល​៤​ទៅ​៦​ស​ប្តា​ហ៍ ដើម្បី​ឲ្យ​ជា​សះស្បើយ​ពេញលេញ ។

វីរុស និង​បាក់តេរី ដែល​បណ្តាល​ឲ្យ​មាន​ជា​ជំងឺ​រលាក​សួត គឺ​ឆ្លង ហើយ​ជា​ធម្មតា​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ជាតិ​ទឹក​ពី​មាត់ ឬ​ច្រមុះ​នៃ​អ្នក​ដែល​ត្រូវ​បាន​ឆ្លង​មេរោគ ។

ជំងឺ​នេះ​អាច​ឆ្លង​នៅ​ពេល​ដែល​អ្នក​ឆ្លង​មេរោគ ក្អក ឬ​កណ្តាស់ ទៅ​កាន់​អ្នក​ដទៃ ដោយ​ប្រើ​កែវ​ផឹកទឹក​ជាមួយ​គ្នា និង​ប្រើ​សម្ភារ​ជាមួយ​គ្នា និង​នៅ​ពេល​ដែល​មនុស្ស​ម្នាក់ ប៉ះ​ក្រដាស​ដែល​បាន​ប្រើ ហើយពី​អ្នក​ដែល​ឆ្លង​មេរោគ។

ប្រភពៈ កោះសន្តិភាព

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge