ស៊ុប​មាន់​ខ្ទិះដូង

Posted by : 10639 | 12-Oct-2017

គ្រឿងផ្សំ
​ប្រេងឆា​១​ស្លាបព្រា​ ​ទ្រូង​មាន់​កន្លះ​គឺ​ឡូ​ ​ខ្ទិះដូង​៣​ពែង​ ​ទឹក​២​ពែង​ ​ទឹកក្រូច​ឆ្មារ​២​ស្លាបព្រា​ ​ទឹកត្រី​១​ស្លាបព្រា​ ​ខ្ញី​ចិ​ព្រាំ​ឲ្យ​ម៉ដ្ឋ​២​ស្លាបព្រា​កា​ហេ្វ​ ​ម្ទេសដៃនាង​ ​ស្លឹក​ខ្ទឹម​២​ទង និង​ជីរ​តាំងអោ​
​វិធី​ធ្វើ​
​មុនដំបូង​កម្តៅ​ប្រេង​ក្នុង​ខ្ទះ រួច​ដាក់​សាចមាន់​ចូល​រហូតដល់​ក្រៀម​ឆ្អិន​ល្មម ។ បន្ទាប់​មកចាក់ ខ្ទិះដូង និង​ទឹក​ចូល រួច
​ដាំ​អោយពុះ​មុននឹង​បន្ថយ​ភ្លើង។ ក្រោយមក​ចាក់ទឹក​ត្រី​ចូល​ជាមួយ​ទឹក ក្រូចឆ្មារ ខ្ញី និង ម្ទេស ដៃ​នាង រួម​សឹម​រម្ងាស់​វា
១០​នាទី ឫ រហូតដល់​មាន់​ឆ្អិន​សព្វ​សាច់ ហើយ​រោយ​ស្លឹក​ខ្ទឹម និង​ជីរ​តាំងអោ​ពីលើ​ដល់​ពេលនោះ​មុខម្ហូប​ស៊ុប​មាន់​ខ្ទិះ
ដូង​របស់លោក​អ្នក នឹង​រួចរាល់​ជាការ​ស្រេច ។​

ប្រភព www.dnt-news.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge