គួរ​ផឹក​ទឹកក្រូច​នៅ​ពេល​ព្រឹក​

Posted by : 10691 | 13-Mar-2018

ថ្វី​ត្បិត​ក្នុង​ទឹក​ក្រូចពោធិ៍សាត់ ក៏​មាន​បរិមាណ​ស្ករ​កំណត់​មួយ តែ​ជាស្ករ​ធម្មជាតិ ហើយ​បរិមាណ​កាឡូរី​ក្នុងនោះ​មាន​មិន​ខ្ពស់​និង​ពិសេស​វា​ជា​ប្រភេទ ភេសជ្ជៈ​មាន​សារជាតិ​ជីវជាតិ​ផ្សេងៗ ។​
ទឹកក្រូច​មួយ​កែវ​នៅ​ពេល​ព្រឹក ពុំ​ត្រឹមតែ​ឆ្ងាញ់​មាត់​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ល្អ​បំផុត​សម្រាប់​សុខភាព ។​

​ ​១-​ពុំ​មាន​ជាតិ​ខ្លាញ់​និង​កូ​ឡេ​ស្តេ​រ៉ូ​ល​
​ ​មាន​អាហារ​ផ្អែមៗ​ជាច្រើន ដែល​ខ្លះ​ពុំ​មាន​ជាតិ​ខ្លាញ់​និង​ខ្លះ​ពុំ​មានកូ​ឡេ​ស្តេ​រ៉ូល តែ​ទឹកក្រូច​នោះ​ពុំ​មាន​ទាំង​ពីរ​យ៉ាង ។ អ្នក​អាច​ដាក់​ទឹកក្រូច​ក្នុងទូទឹកកក​ឱ្យ​ត្រជាក់​ឬ​លាយ​ជា​ទឹកក្រូច​ក្តៅ​។ ទោះបី​អ្នក​ផឹក​តាម​រូបភាព​បែប ណា​ក៏​មិន​ធ្វើឱ្យ​កើន​បរិមាណ​ជាតិ​ខ្លាញ់ ឬ​កូ​ឡេ​ស្តេ​រ៉ូល​ដែរ ។​

​ ​២-​ប្រភេទ​ផ្លែឈើ​មួយ​មាន​ប្រយោជន៍​
​ ​អ្នកជំនាញការ​ទូន្មាន​ថា ក្នុង​មួយ​ថ្ងៃ​មនុស្ស​ម្នាក់ៗ​គួរ​ទទួល​ទាន​គ្រប់​៥ ប្រភេទ​ផ្លែឈើ​និង​បន្លែ ។ ចំពោះ​អ្នក​មិន​ចូល​ចិត្ត​បន្លែ​នោះ​ពិតជា​លំបាក​ដើម្បីសម្រេច​បាន​តួលេខ​ នេះ ។ ប៉ុន្តែ​ជាមួយ​នឹង​ទឹកក្រូច​តែមួយ​កែវ អ្នក​អាច​បន្ថយតួលេខ​បន្លែ​ចុះ​មក​ត្រឹម​៤​ប្រភេទ ។​

​៣-​សម្បូរ​វីតាមីន C
វីតាមីន C ជា​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​មួយជួយ​ពន្យឺត​ប្រតិកម្ម របស់​ភាព ចំណាស់​កោសិកា និង​បង្ក​របួស​ឱ្យ​កោសិកា ។ មិនតែប៉ុណ្ណោះ វីតាមីន C នៅ​អាច​ជួយ​បង្កើន​ប្រព័ន្ធ​អង្គ​បដិបក្ខ​របស់​អ្នក !

​ ​៤-​ផ្ទុក​ប៉ូ​តា​ស្យូម​
អ្នកណា​ក៏​ដោយ​ដែល​ស្រឡាញ់ ចូលចិត្ត​កីឡា សុទ្ធតែ​ដឹង​ថា​ប៉ូ​តា​ស្យូម (​ក៏ មាន​ច្រើន​នៅក្នុង​ចេក​) ជា​សារជាតិ​ចាំបាច់​សម្រាប់​កោសិកា​សាច់ដុំ​ខ្លាំងក្លា និងទប់ស្កាត់​រមួលក្រពើ ទឹកក្រូច​មួយ​កែវ​ពុំ​ផ្ទុក​ប៉ូ​តា​ស្យូម​ច្រើន​ប៉ុន្មាន​ឡើយ ( ប្រមាណ​១៤​ភាគរយ​បរិមាណ​ប៉ូ​តា​ស្យូម​ចាំបាច់​ក្នុង​ថ្ងៃ​) តែ​ក៏​គ្រប់គ្រាន់សម្រាប់​អ្នក​ចាប់ផ្តើម​ថ្ងៃ​ថ្មី​១​ល្អ ប្រសើរ។​

​៥-​ផ្ទុក​អាស៊ីតហ្វូលិ​ក​
​ ​ហ្វូ​លិក​អាស៊ីត គឺ​សំខាន់​ចំពោះ​ស្ត្រី​ទាំងអស់ ពិសេស​គឺ​សំខាន់​ចំពោះ ស្ត្រី​មានគភ៌ ឬ​អ្នក​កំពុង​ប្រឹងប្រែង​ឱ្យ​មានគភ៌ ។​វា​ជួយ​ទប់ស្កាត់​ពិការភាពពី​កំណើត​មួយចំនួន​និង​ជួយ​ផលិត​កោសិកា​ឈាម​ល្អ ​មាំមួន ។​

​ ​៦-​បង្កើន​កាល់ស្យូម​
​ ​កាល់ស្យូម​ជួយ​ធ្មេញ​និង​ឆ្អឹង​រឹងមាំ ពិសេស​គឺ​ចំពោះ​យុវវ័យ​និង​ស្ត្រីក្មេងៗ ។ ក្នុង​ទឹកក្រូច​ក៏​ផ្ទុក​កាល់ស្យូម​ច្រើន អាស្រ័យ​ហេតុ​នោះ​នឹងសមស្រប​បំផុត​សម្រាប់​អ្នក ពិសេស​ចំពោះ​អ្នកណា​ដែល​មិន​ចូល​ចិត្ត​ទឹកដោះ​គោ ។​

​៧-​ក្លិន​របស់​ទឹកក្រូច​ធ្វើឱ្យ​អ្នក​សុភមង្គល !
​ ​ពួក​អ្នក​ស្រាវជ្រាវ​បានចង្អុលបង្ហាញ​ថា ក្លិន​ក្រូច​ធ្វើឱ្យ​អ្នកផង​សុភមង្គល ។ វា​នាំ​មក​នូវ​ក្លិន​របស់​រដូវក្តៅ​និង​ធ្វើឱ្យ​សភាព​ផ្លូវចិត្ត​របស់​ មនុស្ស សោមនស្ស​រីករាយ​សប្បាយ​ឡើង ។​
​ ​នេះ​ជា​បណ្តា​មូលហេតុ​ដែល​ហេតុអ្វី​ទឹកក្រូច​ជា​ជម្រើស​ដ៏​ឈ្លាសវៃ និង​ល្អប្រសើរ​មួយ​សម្រាប់​សរីរាង្គ​យើង​នៅ​រៀងរាល់​ព្រឹក ៕

ប្រភពពីwww.cen.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge