ប្រទាលល្ហុងឬសន្ទុះហនុមានព្យាបាលឈឺធ្មេញ រលាកមាត់ រលាកអណ្តាត រដូវមិនទៀង របួស និង​ការហូរឈាម

Posted by : 10639 | 14-Jan-2020

លក្ខណះរុក្ខជាតិៈ ជាប្រភេទរុក្ខជាតិបែបស្មៅដើមធំ ប៉ោងផ្នែកខាងគល់។ ស្លឹកដុះឆ្លាស់ទង នៅខាងចុងគែម
ស្លឹករាងជាក្លែបធំៗ។ កញ្ចុំផ្កាជាចង្កោមផ្កាខ្នែង។ ផ្កាពណ៌ក្រហម មានផ្កាញី និងឈ្មោលជាមួយគ្នា។ ផ្លែស្រួយ
ពណ៌បៃតង។
កន្លែងដាំដុះ : ដាំក្នុងច្បារសំរាប់លំអ និងជាឱសថ។
ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល។
ការព្យាបាលៈ ឈឺធ្មេញ រលាកមាត់ រលាកអណ្តាត រដូវមិនទៀង របួស និង​ការហូរឈាម។
កំរិតនិងរបៀបប្រើៈ ស្ងោរផ្លែ ស្លឹក ផ្កា ប្រើសំរាប់ព្យាបាលមាត់ ធ្មេញ និងជំងឺនៅក្នុងមាត់។ ម្សៅមើម និងឬសញាំ
ក្នុងកំរិត 5-15g ក្នុងមួយថ្ងៃ សំរាប់ព្យាបាលឈឺធ្មេញ រដូវមិនទៀង រលាកក្រអូមមាត់ រលាកអណ្តាត ទាស់កូនខ្ចី
របួស ធ្លាក់ឈាម។ ជ័រសំរាប់លាបផ្សះដំបៅផ្សេងៗ។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ២០០៦

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge