ត្រណមចំពោះស្ត្រីដែលទើបតែឆ្លងទន្លេរួចថ្មីៗ

Posted by : 4397 | 10-Aug-2018

ក្រោយពេលឆ្លងទន្លេ(ប្រសូតបុត្រ)រួចមកដោយសារតែការពិបាកអស់កំលាំងល្ហិតល្ហៃនោះរូបកាយរបស់ស្ត្រីក៏ត្រូវធ្លាក់ចុះខ្សោយរួមគ្នា
ជា មួយនឹង ផ្លូវ ចិត្តតែម្តង។ដូច្នេះការតម ល់សកម្មភាពទាំងឡាយគឺជា ក្រោយពេលឆ្លងទន្លេ(ប្រសូតបុត្រ)រួចមកដោយសារ តែការ
ពិបាកអស់ កំលាំងល្ហិតល្ហៃនោះរូប កាយរបស់ស្ត្រីក៏ត្រូវធ្លាក់ចុះខ្សោយរួមគ្នាជាមួយនឹង ផ្លូវចិត្តតែម្តង។ដូច្នេះការតមរាល់សកម្មភាព
ទាំងឡាយគឺជារឿងសំខាន់ ណាស់។

ប៉ុន្តែប្រសិនបើតមខ្លាំងពេកនោះរូបកាយរបស់ស្ត្រីក៏កាន់តែធ្លាក់ចុះខ្សោយថែមផងទៀត ដែរ។ សំរាប់ការលើកយកមក ជំរាបជូន
នៅពេលនេះ យើងសូម លើកយកករណីខុសឆ្គងមួយចំនួន នៅការហាមប្រាម(តម)ដែលនាំឱ្យស្ត្រីពេលទើបឆ្លងទន្លេ ហើយនិង
នាំឱ្យកាន់ តែធ្លាក់ ចុះខ្សោយទាំងរូបកាយ នឹង ស្មារតី ថែមឡើងទៀតហើយជួនកាលនោះក៏បណ្តាលឱ្យកើតទៅជាជំងឺផ្សេងទៀតក៏
សឹង មាន ៖ ការហាមប្រាមមិនឱ្យប៉ះខ្យល់ ក្រោយពេលប្រសូត្ររួចរូបកាយរបស់ស្ត្រីភេទនៅខ្សោយណាស់ (សរសៃខ្ចី)ធ្វើឱ្យជាតិខ្យល់
នោះងាយជ្រៀតចូលមកក្នុងរូបកាយ។

ដូច្នេះការតមមិនឱ្យប៉ះពាល់ជាមួយនឹងខ្យល់គឺជារឿងដ៏ ចាំបាច់ប៉ុន្តែមិនមែនបានសេចក្តីថាឱ្យស្ត្រីដែលទើបឆ្លងទន្លេ នោះឱ្យស្ថិតនៅ
ក្នុងបន្ទប់ ក្នុងផ្ទះ ជាប់ជា ប្រចាំទាំងថ្ងៃទាំងយប់នោះទេរហូតដល់ជិតបិទទ្វារបង្អួចមិនឱ្យមានអាកាសធាតុចេញចូលបាននោះ ឡើយ។
ប្រសិនបើធ្វើយ៉ាងដូច្នេះ រូបកាយ របស់ស្ត្រីជាមាតាក៏កាន់តែធ្លាក់ចុះខ្សោយថែមឡើងទៀត។ ជាមួយគ្នានោះផងដែរទារក ដែលទើប
នឹងប្រសូតមកក៏ត្រូវការ ខ្យល់អាកាសបរិសុទ្ធ ដើម្បី ដកដង្ហើម។ ប្រសិនបើមិនដូច្នេះទេគឺទាំងម្តាយទាំងកូននិងមានការ ប៉ះពាល់ដោយ
សារដង្ហើមមិនបរិសុទ្ធអាច បណ្តាលឱ្យកូនយំ។ ការហាម ប្រាមមិន ឱ្យប៉ះជាតិត្រជាក់ ស្ត្រីក្រោយពេលឆ្លងទន្លេរួចហើយរមែងតែងតែ
ធ្លាក់ចុះ ខ្សោយផ្នែកសរសៃប្រសាទធ្វើឱ្យខ្លាច ការប៉ះធាតុត្រជាក់ មានទឹកខ្យល់ជា ដើម។ដូច្នេះស្ត្រីមិនត្រូវប៉ះខ្យល់ទឹក ត្រជាក់ក៏ដូច
ជាមិន ត្រូវពិសា ទឹកកក។ ទោះបីជាយ៉ាងណាក្តីក៏គ្រួសារខ្លះនោះ បែរជាហាមប្រាមលើសហួស ពីកំរិត ដែលត្រូវតម នោះទៅទៀត
ដោយមិនឱ្យស្ត្រីដែលទើបតែសំរាលកូនហើយមិនឱ្យប៉ះពាល់ទឹកបើសូម្បីតែទឹកនោះ ក្តៅឧណ្ហៗក៏ដោយដូចជា ងូតលុប លាងខ្លួនឬ
ជ្រលក់ទឹកនឹងកន្សែងយកមកជូតខ្លួនជាដើម។ ធ្វើយ៉ាងដូច្នេះមិនខុសពីការធ្វើឱ្យមេរោគបាក់តេរី វីរុសចម្លងទាំងម្តាយទាំងកូននាំឱ្យកើត
មានជំងឺថ្មី ពិបាកក្នុងការព្យាបាលបំផុត។

ទោះជាយ៉ាងណាក្តីស្ត្រីជាមាតាដែលទើបតែឆ្លងទន្លេនោះត្រូវតែលុបលាងជូតសំអាតខ្លួន ឱ្យបានស្អាតបាតមានអនាម័យជា ប្រចាំទើប
ទទួល បាន សុខភាព ល្អទាំងមាតានឹងទារក។ ការហាមប្រាមមិនឱ្យស្ត្រីទើបឆ្លងទន្លេហើយធ្វើចលនា រហូតមកដល់ពេលបច្ចុប្បន្ននេះ ទៅហើយមានគ្រួសារ មួយចំនួនដែលមានស្ត្រីឆ្លងទន្លេនោះ ហាមមិនឱ្យធ្វើអ្វីទាំងអស់សូម្បីដើរក៏មិនបានផង គឺឱ្យនៅនឹងតែមួយ
កន្លែងតែប៉ុណ្ណោះ។

បើតាមវិជ្ជាសាស្ត្រវិញនោះប្រសិនបើមិនបានធ្វើចលនារូបកាយបន្តិចបន្តួចណាសោះ ចលនាឈាមរត់នៅ ក្នុងរូបកាយក៏មិនបាន
ប្រព្រឹត្តទៅ ឱ្យបានគ្រប់ គ្រាន់ដែលនាំឱ្យជះឥទ្ធិពលមិនល្អ ទាល់តែសោះដល់សុខភាពបរិភោគអាហារក៏លែងដឹងមាន រសជាតិ
រហូតដល់សុភាពនៃរូបកាយនិងស្មារតី ត្រូវធ្លាក់ ចុះខ្សោយយូរអង្វែងពិបាកនឹងស្តារមករកប្រក្រតីភាពវិញបានណាស់។
ហាមការធ្វើអនាម័យ(!) ស្ត្រីគប្បីលាយទឹកក្តៅឧណ្ហៗជាមួយ នឹងថ្នាំសំរាប់ការ លាងសំអាតយោនីសំរាប់ជាការធ្វើ អនាម័យជា ប្រចាំថ្ងៃពិសេសបង្ការការឆ្លងមេរោគវីរុសបាក់តេរីផ្សេងផ្សេងផងព្រមទាំងបង្ការកុំឱ្យមាន ក្លិនអាសោច នោះផង។ ក្រោយពេល ប្រសូតរួចរូបកាយរបស់ស្ត្រីពិជាមានអារម្មណ៍ខ្លាចត្រជាក់ ណាស់។នោះជាការពិតពិសេសទៅ ទៀតគឺទទួលអារម្មណ៍ព្រឺខ្ញាក ពេញ ខ្លួនបើគ្រាន់តែប៉ះនឹងទឹកក្តៅ ក៏ដោយ។យកល្អនោះស្ត្រីគួរតែចាក់ទឹកក្តៅក្នុងដបរុំឱ្យស្រួលហើយយក មកដាក់ស្អំនៅលើពោះនិង នៅត្រង់ចង្វែក គល់ភ្លៅជាប្រការដ៏ល្អហើយ។ការស្អំយ៉ាងនេះប្រាកដជាជួយកាត់បន្ថយបាននូវ អាការៈឈឺខ្នងចង្កេះនិង ក្បាល ជង្គង់បាន។ ការបរិភោគអាហារ រយៈ ពេលកំពុងមានផ្ទៃពោះ(ចាប់តាំងពីពេលតាំងគភ៌មក)រូបកាយរបស់ស្ត្រីត្រូវចិញ្ចឹមបំប៉ន ដល់គភ៌ផងទៅទៀតពិសេសគឺការផ្តល់ជីវជាតិ ជាតិរ៉ែដល់គភ៌។នៅពេលប្រសូត មាតាត្រូវបាត់បង់ ឈាមយ៉ាងច្រើន សូម្បីតែ សុខភាពក៏ត្រូវទ្រុឌទ្រោមតាមនោះដែរ។ ដោយសារតែយ៉ាងដូច្នេះហើយ អ្នកម្តាយត្រូវ តែបរិភោគអាហារអោយ បានច្រើន សមរម្យបន្ថែមទៀតដើម្បីសុខភាពនិងមានទឹកដោះ សំរាប់បំបៅកូន។ ទោះជាយ៉ាងណាក្តីក៏ស្ត្រីក្រោយពេលប្រសូត បុត្រ រួយហើយនោះក៏ត្រូវតមអាហារខ្លះមាន៖

អាហារដែលមានក្លិនមិនៀល្អ(ត្រីឆ្អាប)គឺត្រីឥស្រកាបន្លែស្រស់ក៏ដូចជាការហាមប្រាមមិនឱ្យបរិភោគ ក្តាម ខ្យង ខ្ចៅ...ព្រោះតែ រូបកាយខ្សោយ នោះ មិនអាចទទួលយកបាននូវអាហារទាំងនេះដែលនាំឱ្យ ពិបាកក្នុងការបន្ទោបង់។យកល្អគួរតែបរិភោគ សាច់ បន្លែដូចជា ត្រឡាច ឃ្លោក ល្ពៅជាដើម... បរិភោគផ្លែឈើកាន់តែប្រពៃមានចេកទុំ សណ្តែក ប៉េងប៉ោះ៘ដែលអាហារទាំង នេះនឹងផ្គត់ផ្គង់ ជាតិដែកបានយ៉ាងគ្រប់គ្រាន់។ ទោះជាយ៉ាងណា ក្តីស្ត្រីដែលទើបតែឆ្លងទន្លេរួចហើយនោះត្រូវតែចៀសវាងឱ្យបាន
ការ បរិភោគអាហារដែលនាំឱ្យកើតមានប្រតិកម្មអាលែរហ្ស៊ីពិសេសសូមកុំពិសា ទឹកកក ឱ្យសោះ។ ហាមរួមរ័កក្រោយ ពេលប្រសូត សំរាប់មួយរយៈពេល ស្ត្រីដែលទើបតែឆ្លងទន្លេរួចហើយត្រូវតែតមការរួរ័កឱ្យបាន មួយរយៈពេលដើម្បីស្បូននិង ទ្វារមាសឱ្យបាន សំរាកមួយរយៈពេលក្រោយប្រសូត។ ក្រៅពីនោះវិញត្រូវចៀសវាងឱ្យបានការប៉ះ ទង្គិចផ្នែកផ្លូវចិត្តឬការលើក ដាក់របស់ធ្ងន់ៗជាដើម ដែលការមិនប្រតិបត្តិយ៉ាងដូច្នេះនាំឱ្យអន្តរាយ ដល់សុខភាពចៀសមិនផុតទេមានដូចជាទាស់រហូត ខ្សោះទឹកដោះដែលនោះ ក៏នាំឱ្យ ប៉ះពាល់ដល់សុខភាពរបស់ទារកផងដែរ។
ដកស្រង់ចេញពីកាសែត កម្ពុជាថ្មី ឆ្នាំទី៦ លេខ១៤៥៣ ថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០០៧

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge