នេះ​ហើយ​ជា​កត្តា​ដែល​នាំ​ឱ្យ​អ្នក​ចេះ​តែ​ខ្សោយ ឬ​ស្លេកស្លាំង

Posted by : 10639 | 20-Aug-2019

មនុស្ស​វ័យ​ជំទង់​ជា​ច្រើន គឺ​ឧស្សាហ៍​អស់កម្លាំង​។ ជាមួយនឹង​កិច្ចការ​សាលា និង​សកម្មភាព​ដទៃ​ទៀត វា​ងាយស្រួល​យល់​ពី​មូលហេតុ​នោះ​។ ប៉ុន្តែ ចំពោះ​មនុស្ស​មួយ​ចំនួន មានការ​ពន្យល់​ដទៃ​ទៀត​ថា​ហេតុ​អ្វី​បានជា​ពួក​គេ​មាន​អារម្មណ៍​អស់កម្លាំង​នោះ នោះ​គឺ​ដោយសារ​តែ​ភាពស្លេកស្លាំង​។

ដើម្បី​យល់​ពី​ភាពស្លេកស្លាំង វា​អាច​ចាប់ផ្តើម​ជាមួយនឹង​ការ​ដកដង្ហើម​។ អុក​ស៊ី​សែន​ដែល​យើង​បាន​ដកដង្ហើម​ចូល មិន​ឈប់​នៅ​ក្នុង​សួត​នោះ​ទេ​។ វា​ត្រូវការ​ចូល​ទៅ​ក្នុង​ខ្លួន​របស់​យើង ដើម្បី​ផ្តល់​ថាមពល​ដល់​ខួរក្បាល និង​សរីរៈ​ដទៃ​ទៀត​របស់​យើង​។ អុក​ស៊ី​សែន​ធ្វើ​ដំណើរ​ទៅ​កាន់​សរីរៈ​ទាំងនោះ​តាម​រយៈ​ចរន្តឈាម ជា​ពិសេស​តាម​រយៈ​កោសិកា​គ្រាប់​ឈាមក្រហម​។

កោសិកា​គ្រាប់​ឈាមក្រហម មាន​សកម្មភាព​ដូច​ទៅ​នឹង​ទូក ដែល​ដឹក​ជ​ញ្ចូ​ន​អុក​ស៊ី​សែន​ឆ្លងកាត់​ទន្លេ​នៃ​ចរន្តឈាម​។ កោសិកា​គ្រាប់​ឈាមក្រហម​មាន​អេ​ម៉ូ​ក្លូ​ប៊ី​ន (hemoglobin) ដែល​ជា​ប្រូតេអ៊ីន​ដែល​ចាប់​យក​អុក​ស៊ី​សែន​។

ដើម្បី​បង្កើត​ឲ្យ​មាន hemoglobin បាន​គ្រប់គ្រាន់ រាង​កាយ​យើង​ត្រូវការ​មាន​ជាតិ​ដែក​គ្រប់គ្រាន់​។ យើង​មាន​ជាតិ​ដែក​តាម​រយៈ​អាហារ​នោះ​ដែល​ចាំបាច់​បង្កើត​បានជា​កោសិកា​គ្រាប់​ឈាមក្រហម​។

ភាពស្លេកស្លាំង គឺ​នៅ​ពេល​ដែល​មនុស្ស​មាន​កោសិកា​គ្រាប់​ឈាមក្រហម​តិច​ជាង​ធម្មតា​។ នេះ​អាច​កើត​មាន​ពី​មូលហេតុ ៣ ចំបង ៖

១-កោសិកា​គ្រាប់​ឈាមក្រហម​កំពុង​បាត់បង់
២- រាង​កាយ​កំពុង​តែ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​យឺត​ជាង​អ្វី​ដែល​វា​ចង់បាន
៣- រាង​កាយ​កំពុង​តែ​បំផ្លាញ​កោសិកា​គ្រាប់​ឈាមក្រហម​។

មូលហេតុ​នីមួយ​ៗ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ប្រភេទ​ដទៃ​ទៀត​នៃ​ភាពស្លេកស្លាំង​។ នៅ​ពេល​ដែល​មនុស្ស​មាន​ភាពស្លេកស្លាំង អ្នក​អាច​លឺ​ពួក​គេ​និយាយ​ថា ពួក​គេ​មិន​មាន​កម្លាំង​នោះ​ទេ៕

ប្រភពៈ កោះសន្តិភាព

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge