ផ្លែឈើ​ប្រាំ​ប្រភេទ​សមស្រប​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​

Posted by : 10639 | 11-Jul-2018

អ្នកជំងឺ​ទឹកនោមផ្អែម​មិនគួរ ដោយសារតែ​ខ្លាច​ជាតិ​ស្ករ​ក្នុង​ឈាម កើន​មិន​ហ៊ាន​បរិភោគ​ផ្លែឈើ ។ នោះ ជាការ​យល់​ខុស​ធ្ងន់ធ្ងរ ព្រោះ​ផ្លែឈើ សម្បូរ​សារជាតិ​ជីវជាតិ​សំខាន់ៗ ដូចជា វីតាមីន C, ជាតិ​សរសៃ​, ពពួក​សារជាតិ ប្រឆាំង​អុកស៊ីតកម្ម​អាចជួយ​បន្ថយ ហានិភ័យ​មហារីក ។​
​ ​
​អ្នកជំងឺ​ទឹកនោមផ្អែម​គួរ ជ្រើសរើស​បរិភោគ​ផ្លែឈើ​មាន បរិមាណ​ជាតិ​ស្ករ​ទាប ដោយ​មិនចាំបាច់ បារម្ភ​ពី​ការ​កើន​ជាតិ​ស្ករ​ក្នុង​ឈាម ។​
​ ​
•​ក្រូចថ្លុង​
​ក្រូចថ្លុង​មា​នស​ន្ទ​ស្សន៍​ជាតិ ស្ករ​យ៉ាង​ទាប និង​សម្បូរ​ដោយ​វិ​តា​មីន C ។ បរិភោគ​ក្រូចថ្លុង មួយ​ផ្លែ​អាច បំពេញ​គ្រប់​បរិមាណ​វីតាមីន C ចាំបាច់ ក្នុង​មួយថ្ងៃ​សម្រាប់​សរីរាង្គ ។​
​ ​
​ប៉ុន្តែ​ប្រសិន​កំពុង​ព្យាបាល​ជំងឺ និង​លេបថ្នាំ​នោះ ត្រូវ​ប្រយ័ត្ន ព្រោះ ក្រូចថ្លុង​អាច​អន្តរ​កម្ម​អាក្រក់ ជាមួយ ថ្នាំ​មួយចំនួន ក្នុងនោះ​មាន​ថ្នាំ statin ច្រើន​ប្រើ​ដើម្បី​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល ក្នុង​ឈាម ។ ក្រូចថ្លុង​មួយ​ផ្លែ​ជា​មធ្យម ផ្ទុក​១៨​ក្រាម ស្ករ​, ២០​ក្រាម កាបូ​អ៊ី​-​ដ្រា​ត​, ២​ក្រាម ជាតិ​សរសៃ និង​១,៦ ក្រាម ប្រូតេអ៊ីន ។​
​ ​
•​ផ្លែ​ប៉ោម​
​ផ្លែ​ប៉ោម​ជា​ជម្រើស​ដ៏​ល្អ សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ។ ផ្លែ ប៉ោម​ផ្ទុក​ជាតិ​សរសៃ​ខ្ពស់ និង​អាចជួយ បន្ថយ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ក្នុង ឈាម ។​
​ ​
​ផ្លែ​ប៉ោម​តូច​មួយ​ផ្លែ​មាន​២១ ក្រាម កាបូ​អ៊ី​ដ្រា​ត​, ១៥​ក្រាម ស្ករ​, ៤ ក្រាម ជាតិ​សរសៃ និង​ពុំមាន​ជាតិ​ខ្លាញ់ ។​
​ ​
•​ស្ត្រ​ប៊ី​រី​
​ស្ត្រ​ប៊ឺ​រី សម្បូរ​វីតាមីន C, សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​, ជាតិ សរសៃ​ខ្ពស់ និង​មានលទ្ធភាព​បន្ថយ រលាក ។ ធម្មតា ទឹក​ស្ត្រ​ប៊ឺ​រី​មួយ​កែវ ផ្ទុក​ប្រមាណ​៧​ក្រាម ស្ករ​, ១២​ក្រាម កាបូ​អ៊ី​ដ្រា​ត​, ៣​ក្រាម ជាតិ​សរសៃ និង ១​ក្រាម ប្រូតេអ៊ីន ។​
​ ​
•​ត្រសក់​
​តាម​ការវិភាគ​របស់​ពួក​អ្នក វិទ្យាសាស្ត្រ នោះ​ត្រសក់​នៅតែ​ជា ផ្លែឈើ គឺ​ពុំមែន​ជា​បន្លែ ។ មួយផ្នែក ធំ​នៃ​សមាសធាតុ​របស់​ត្រសក់ គឺ​ទឹក ហេតុនេះ​អ្នកជំងឺ​ទឹកនោមផ្អែម​អាច បរិភោគ​ត្រសក់​ដោយ​សេរី ដោយ​មិន ខ្លាច​ប្រែប្រួល​ជាតិ​ស្ករ​ក្នុង​ឈាម ។​
​ ​
​ត្រសក់​មួយ​ចាន​មាន​ប្រមាណ ២​ក្រាម ស្ករ​, ៤​ក្រាម កាបូ​អ៊ី​ដ្រា​ត និង​ពុំមាន​ជាតិ​ខ្លាញ់ ។​
​ ​
•​ប៉េងប៉ោះ​
​ប៉េងប៉ោះ​សម្បូរ lycopene carotenoid , សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​អាច​ការពារ ស្បែក​ចំពោះមុខ​កាំរស្មី UV, ជួយ​ឱ្យ​ឆ្អឹង​រឹងមាំ និង​ថែមទាំង បង្ការ​ជំងឺហឺត ។​
​ ​
​ប៉េងប៉ោះ​កិន​មួយ​កែវ​មាន ៥​ក្រាម ស្ករ​, ៧​ក្រាម កាបូ​អ៊ី​ដ្រា​ត​, ៩​ក្រាម សូ​ដ្យូ​ម​, ២​ក្រាម ជាតិ​សរសៃ និង ២​ក្រាម​ប្រូតេអ៊ីន ៕

ប្រភេទៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge